លោក អ៊ន សុផល្លា ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ប្រចាំខែតុលា ឆ្នាំ២០២៦
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រចាំខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលស្រុក ។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងស្រុក, កងកម្លាំងប្រដាប់អាវុធទាំងបី, ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិក្រគរ, ប្រធានការិយាល័យប្រជាពលរដ្ឋ, លោក លោកស្រី ប្រធានការិយាល័យទាំង១៣, លោក លោកស្រី មេឃុំទាំង១១ឃុំ, ប្រធានប៉ុស្តិ៍រដ្ឋបាលទាំង១១ឃុំ ព្រមទាំងតំណាងអង្គភាពចំណុះរដ្ឋបាលស្រុកជាច្រើនរូប កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ។
កិច្ចប្រជុំប្រចាំខែនេះ រៀបចំឡើងក្នុងគោលបំណង ពិនិត្យនិងវាយតម្លៃលើកិច្ចការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក៏ដូចជាការពិភាក្សាលើវឌ្ឍនភាពការងារអភិវឌ្ឍន៍មូលដ្ឋាន និងការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាឱ្យការដឹកនាំ និងការផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងស្រុកក្រគរ ប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់៕ សាយយ័ន្ដ វុន្នីយ៉ា
Pursat provincial dept. of information Read More