
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ១៣នាក់ ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ៦ករណីផ្សេងគ្នា
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នេះ បានធ្វើការបង្ហាញលទ្ធផលនៃកិច្ចប្រតិបត្តិការស្រាវជ្រាវ និងឈានទៅដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១៣នាក់ ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌចំនួន ០៦ករណីផ្សេងៗគ្នា។











