
ប្រជាពលរដ្ឋជាង ១ម៉ឺនគ្រួសារនៅជុំវិញព្រលានយន្តហោះចាស់ (ខណ្ឌពោធិ៍សែនជ័យ) ទទួលប័ណ្ណកម្មសិទ្ធិដីធ្លីផ្លូវការពីរដ្ឋបាលរាជធានីភ្នំពេញ
ប្រជាពលរដ្ឋរស់នៅជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ១០ភូមិមានជាង១ម៉ឺនក្បាលដីបានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថ ពីរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីរាជរដ្ឋាភិបាលបានសម្រេចឆ្វៀលដីទាំងនេះប្រគល់ជូនប្រជាពលរដ្ឋ ក្រោយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានផ្ទេរទៅទីតាំងថ្មីនាខេត្តកណ្តាល។











