
គ.ត.ផ.ហ.ក៖ ការចុះបញ្ជីផលិតផលហាឡាលមិនមែនជាការបង្កើនបន្ទុកឡើយ តែជាការជំរុញតម្លៃ និងជំនឿទុកចិត្តលើផលិតផលក្នុងស្រុក
គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា (គ.ត.ផ.ហ.ក) បានបង្ហាញថា ការជំរុញការចុះបញ្ជីផលិតផលហាឡាល មិនមែនជាការបង្កើនបន្ទុកដល់ក្រុមហ៊ុន សហគ្រាស សិប្បកម្ម និងអាជីវកម្មនោះទេ ប៉ុន្ដែជាការចូលរួមជំរុញការបង្កើនតម្លៃ និងការជឿទុកចិត្ដមកលើសេវាកម្ម និងផលិតផលនៅក្នុងស្រុក ដោយមានការបញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាលកម្ពុជាលើអនុលោមភាព អនាម័យ គុណភាព និងស្ដង់ដា ដែលអនុលោមតាមគោលការណ៍សុវត្ថិភាពម្ហូបអាហារ និងលក្ខខណ្ឌតម្រូវតាមសាសនាឥស្លាម។











