
លោក ឡុង ឌី ម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងផ្តល់អនុសាសន៍គន្លឹះសំខាន់ៗដល់មន្ទីរព័ត៌មានខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារ ដើម្បីពិនិត្យលើលទ្ធផលសម្រេចបាន បញ្ហាប្រឈម និងលើកទិសដៅការងារបន្ត។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឡុង ឌីម៉ង់ អភិបាលរង ព្រះសីហនុ។ មានការចូលរួមពី លោកប្រធានស្តីទីនៃមន្ទីរព័ត៌មាន លោក-លោកស្រីប្រធាន អនុប្រធានការិយាល័យចំណុះទាំងប្រាំ ព្រមទាំងមន្ត្រីរាជការ និងបុគ្គលិកកិច្ចសន្យានៃមន្ទីរព័ត៌មានសរុបប្រមាណ៤០នាក់។







