លោកជំទាវ ឌិត នីតា៖ ការធ្វើជាគំរូល្អ និងការកសាងសុភមង្គល សុខដុមរមនាក្នុងគ្រួសារ គឺមានឥទ្ធិពល និងសារៈសំខាន់បំផុតសម្រាប់ផ្លូវចិត្ត ការសិក្សា និងអនាគតរបស់កុមារ

ក្រុងព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ នេះ សាលាបឋមសិក្សា ហ៊ុនសែន មិត្តភាព ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ បានរៀបចំពិធីប្រារព្ធទិវាកុមារអន្តរជាតិ ១ មិថុនា ព្រមទាំងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារបណ្ណាល័យ និងសមិទ្ធផលនានា ក្រោមអធិបតីភាព លោកជំទាវ ឌិត នីតា ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរដែនដីពាក់ព័ន្ធ លោកគ្រូ-អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។ ​លោកស្រី គឹម ឆេង នាយិកា សាលាបឋមសិក្សា ហ៊ុនសែន មិត្តភាពបញ្ជាក់ថា៖ បច្ចុប្បន្នសាលាមានអគារសិក្សាចំនួន ៣ខ្នង ស្មើនឹង ៣៧បន្ទប់ និងមានសិស្សានុសិស្សសរុបចំនួន ២,៩១២នាក់ (ស្រី ១,៤៣៤នាក់)។ ក្រោមការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង និងលោកគ្រូ-អ្នកគ្រូ សាលាបានដាក់ពាក្យចូលរួមប្រកួតប្រជែងក្នុងចលនាប្រឡងប្រណាំង «សាលាស្តង់ដារសាធារណៈគំរូក្នុងវិស័យអប់រំ» ដោយទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ ហើយបច្ចុប្បន្នកំពុងរង់ចាំលទ្ធផលក្នុងវគ្គផ្តាច់ព្រ័ត្រ។ ​ថ្លែងទៅកាន់អង្គពិធីទាំងមូល លោកជំទាវ ឌិត នីតា បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជានិច្ចកាល ឯកឧត្តមតែងតែយកចិត្តទុកដាក់ខ្ពស់លើការងារអភិវឌ្ឍន៍មូលដ្ឋាន ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជាពិសេសគឺការលើកកម្ពស់វិស័យអប់រំ។ លោកជំទាវបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសប្បុរសជន គណៈគ្រប់គ្រងសាលា និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានបរិច្ចាគទាំងកម្លាំងកាយ ចិត្ត និងថវិកា ក្នុងការចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រហូតធ្វើឱ្យសាលារៀនមួយនេះក្លាយជាសាលាគំរូ និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សដ៏មានសក្តានុពល។ ​លោកជំទាវបានគូសបញ្ជាក់ថា៖សាលារៀនគឺជាស្ពានតភ្ជាប់ ចំណែកឯមាតាបិតាគឺជាគំរូបង្ហាញផ្លូវដល់កូនៗ។ ការធ្វើជាគំរូល្អ និងការកសាងសុភមង្គល សុខដុមរមនាក្នុងគ្រួសារ គឺមានឥទ្ធិពល និងសារៈសំខាន់បំផុតសម្រាប់ផ្លូវចិត្ត ការសិក្សា និងអនាគតរបស់កុមារ។ ​ សាលាត្រូវយកចិត្តទុកដាក់ បញ្ចូលការសិក្សាតាមបែបឌីជីថលទៅក្នុងកម្មវិធីសិក្សា ដើម្បីឱ្យសិស្សានុសិស្សដើរទាន់ការវិវត្តនៃសម័យកាលបច្ចុប្បន្ន។​លោកជំទាវក៍បាន សម្តែងការអរគុណចំពោះ លោកគ្រូ-អ្នកគ្រូទាំងអស់ ដែលបានលះបង់ និងខិតខំប្រឹងប្រែងអប់រំទូន្មានប្រដៅទាំងចំណេះដឹង និងចរិយាសម្បត្តិដល់សិស្សានុសិស្ស។ ​ជាទីបញ្ចប់ លោកជំទាវ ឌិត នីតា សាយសំអាល់ បានផ្តល់កិត្តិយសប្រគល់លិខិតថ្លែងអំណរគុណជូនដល់សប្បុរសជន និងម្ចាស់ឧបត្ថម្ភ, ប្រគល់ប័ណ្ណសរសើរលើកទឹកចិត្តដល់លោកគ្រូ-អ្នកគ្រូ និងសិស្សពូកែ, ព្រមទាំងបានចែកសម្ភារៈសិក្សាជូនដល់សិស្សានុសិស្សចំនួនជាង ៤០០នាក់។ ដោយឡែក លោកគ្រូ-អ្នកគ្រូទាំងអស់ ទទួលបានថវិកាឧបត្ថម្ភលើកទឹកចិត្តក្នុងម្នាក់ៗចំនួន ៥០,០០០ រៀល ផងដែរ។ អត្ថបទ មន សូត្រ ថតដោយ អ៊ូ ជោត

ព័ត៌មានពាក់ព័ន្ធ

សម្តេចតេជោ ហ៊ុន សែន ទទួលជួបសវនាការជាមួយ ឯកឧត្តមប្រធានរដ្ឋវៀតណាម
សកម្មភាពថ្នាក់ដឹកនាំ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសវនាការជាមួយ ឯកឧត្តម តូ ឡឹម (Tô Lâm) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ឯកឧត្តមប្រធានាធិបតីបារាំង និងលោកជំទាវ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកជំទាវ Brigitte Macron ស្ត្រីទី១ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នារសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជីវភាពនយោបាយគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ប្រចាំខែតុលា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត

ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជីវភាពនយោបាយគណបក្សប្រជាជនកម្ពុជាខេត្ត ប្រចាំខែតុលា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវអគ្គលេខាធិការ OIF អញ្ជើញជាអធិបតី ពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការអន្តរជាតិនៃបណ្តាប្រទេសនិយាយភាសាបារាំង (OIF) អញ្ជើញជាអធិបតី ពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
កិច្ចប្រជុំកំពូលរវាង សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា នៅវិមានសាមគ្គីភាព

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបប្រជុំកំពូលជាមួយឯកឧត្តម Paul KAGAME ប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ប្រធានាធិបតីប្រទេសកូម័រ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
សកម្មភាពថ្នាក់ដឹកនាំ
ប្រធានាធិបតីប្រទេសកូម័រ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
ឯកឧត្តម Azali Assoumani ប្រធានាធិបតីប្រទេសកូម័រ ដឹកនាំគណៈប្រតិភូ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត

ព័ត៌មានថ្មីៗ