
ឯកឧត្តមបណ្ឌិត យ៉េត វីណែល៖ ទីតាំងកាស៊ីណូដែលមានបទល្មើសឆបោក ឬបង្ខាំងមនុស្ស (Scams Online) នឹងត្រូវដកហូតអាជ្ញាប័ណ្ណ បង្កកគណនីធនាគារ
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃច័ន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត មានរៀបចំកិច្ចប្រជុំពង្រឹងការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមកិច្ចសហការរវាងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ប.ឆ.ប)។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប និងជាប្រធានក្រុមការងារទី២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីតំណាងមន្ទីរដែលពាក់ព័ន្ធ។







