
កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ឧបត្ថម្ភដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងមានជំងឺ
នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋពីសំណាក់ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានចាត់ឱ្យក្រុមការងារដឹកនាំដោយលោក សែជូ សិទ្ធិជោតិ លេខាធិការគណៈកម្មាធិការសាខា, លោក គាំ សុខុម នាយកសាខា, លោក នួន ប៊ុនថុល ប្រធានគណៈកម្មាធិការអនុសាខាក្រុងកំពង់សោម រួមជាមួយអ្នកស្ម័គ្រចិត្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនគ្រួសារប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងមានជំងឺ។







