
លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ និងភរិយា បរិច្ចាគឈាម និងថវិកាផ្ទាល់ខ្លួន ជួយសង្គ្រោះជីវិតកុមារនៅមន្ទីរពេទ្យគន្ធបុប្ផា
ខេត្តសៀមរាប៖ ក្នុងស្មារតីមនុស្សធម៌ដ៏ថ្លៃថ្លា «រួមគ្នាផ្តល់ក្តីសង្ឃឹម និងជីវិតថ្មីដល់កុមារៗ» នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ និងភរិយា បានអញ្ជើញទៅកាន់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (មន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប) ដើម្បីចូលរួមបរិច្ចាគឈាមដោយផ្ទាល់ និងបានឧបត្ថម្ភថវិកាចំនួន ៤០០,០០០ រៀល ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា។







