
អាជ្ញាធរខេត្តព្រះសីហនុ ជំរុញការរៀបចំប្រព័ន្ធចម្រោះទឹកកខ្វក់ និងពង្រឹងសន្តិសុខតាមបណ្តោយឆ្នេរ ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពទេសចរណ៍
នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារយ៉ាងយកចិត្តទុកដាក់ ជាមួយមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ដើម្បីដាក់ចេញនូវវិធានការសំខាន់ៗចំនួនពីរ ក្នុងគោលដៅអភិវឌ្ឍវិស័យទេសចរណ៍នៅក្រុងកោះរ៉ុង ឱ្យកាន់តែមានភាពទាក់ទាញ និងនិរន្តរភាព។







