
រដ្ឋបាលខេត្តព្រះសីហនុ និងខេត្តកោះកុង សម្រេចឯកភាពជាឯកច្ឆន្ទលើការកំណត់ព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ មានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការកំណត់ទីព្រំប្រទល់រដ្ឋបាលស្រុក និងឃុំ ដែលស្ថិតជាប់ព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកោះកុង។ កិច្ចប្រជុំនេះដឹកនាំដោយ លោក ឯម ភាព អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ឈិត រតនៈ អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីររៀបចំដែនដីฯ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាននៃខេត្តទាំងពីរ។







