
រដ្ឋបាលខេត្តព្រះសីហនុ និងខេត្តកំពត បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការកំណត់ទីព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ មានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើទីព្រំប្រទល់រដ្ឋបាលស្រុក និងឃុំ ដែលស្ថិតជាប់ព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកំពត។ កិច្ចប្រជុំនេះដឹកនាំដោយ លោក ឯម ភាព អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និង លោក សេន សាប៊ិល អភិបាលរងនៃគណៈអភិបាលខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាននៃខេត្តទាំងពីរ។







