
ខេត្តព្រះសីហនុ រៀបចំសិក្ខាសាលាផ្សារភ្ជាប់ធុរកិច្ច ដើម្បីជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក និងការវិនិយោគ
ខេត្តព្រះសីហនុ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លេខាធិការដ្ឋានក្រុមការងារជំរុញវិនិយោគខេត្តព្រះសីហនុ រួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានរួមគ្នាបង្កើតសិក្ខាសាលាស្តីពី «ការផ្សារភ្ជាប់ធុរកិច្ចរវាងអ្នកផ្គត់ផ្គង់ក្នុងស្រុក និងអ្នកនាំចេញនៅខេត្តព្រះសីហនុ» ក្នុងគោលបំណងប្រមូលធាតុចូល និងជំរុញឱ្យបណ្តារោងចក្រ សហគ្រាសទាំងអស់ បង្វែរមកប្រើប្រាស់វត្ថុធាតុដើម និងទំនិញផលិតក្នុងស្រុក។







