
ឯកឧត្តម ម៉ាង ស៊ីណេត ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋងាយរងគ្រោះ ៣០០គ្រួសារ នៅស្រុកកំពង់សីលា
ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លាជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះចំនួន ៣០០គ្រួសារ ស្ថិតនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ។







