
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ចុះសំណេះសំណាល និងនាំយកថវិកាឧបត្ថម្ភរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តនៅវិទ្យាល័យ ហ៊ុន សែនវាលរេញ
នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែនវាលរេញ។







