
កម្លាំងនគរបាលខេត្តព្រះសីហនុ ចូលរួមប្រកួតប្រជែងបច្ចេកទេសពន្លត់អគ្គិភ័យលើកទី៣ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
នៅរសៀលថ្ងៃ ទី២០ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ឌិន លីក្រូ ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងអគ្គិភ័យ បានដឹកនាំមន្ត្រីជំនាញនៃការិយាល័យពាក់ព័ន្ធ ចុះចូលរួមការប្រកួតប្រជែងបច្ចេកទេសពន្លត់អគ្គិភ័យលើកទី៣។







