
អនុសាខាកាកបាទក្រហមកម្ពុជាស្រុកព្រៃនប់ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនស្ត្រីទើបសម្រាលកូន ដែលកំពុងជួបការលំបាក
ដោយឈរលើស្មារតីមនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក នាពេលថ្មីៗនេះ លោក អ៊ី ធារិន ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកព្រៃនប់ និងជាអភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ រួមជាមួយក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅឧបត្ថម្ភជូនស្ត្រីម្នាក់ដែលទើបសម្រាលកូនរួច ហើយកំពុងស្នាក់នៅបណ្តោះអាសន្នតាមបណ្តោយចំណីផ្លូវរថភ្លើង (វាលរេញ-សំរុង)។







