
ឯកឧត្តម ទេព អស្នារិទ្ធ៖ យុវជនត្រូវជ្រើសរើសផ្លូវក្លាយជា “ភ្នាក់ងារសុវត្ថិភាពព័ត៌មាន” ដើម្បីចៀសឆ្ងាយពីព័ត៌មានក្លែងក្លាយ
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានដាក់សំណួរពិចារណាដល់យុវសិស្សថា៖ ក្នុងនាមជាយុវជន តើប្អូនៗនឹងជ្រើសរើសផ្លូវមួយដែលប្រឈមនឹងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ឬជ្រើសរើសផ្លូវមួយទៀតដែលក្លាយជា “ភ្នាក់ងារសុវត្ថិភាពព័ត៌មាន”? សំណួរដែលមានលក្ខណៈឱ្យមានការពិចារណានេះ មានគោលបំណងលើកទឹកចិត្តដល់យុវជន ជាពិសេសសិស្សានុសិស្ស ឱ្យចូលរួមយ៉ាងសកម្មក្នុងការការពារសន្តិសុខព័ត៌មានជាតិ។ ការងារនេះស្របទៅនឹងបេសកកម្មរបស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។







