
អាជ្ញាធរជាតិអាវុធគីមី សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បើកវគ្គផ្សព្វផ្សាយច្បាប់ស្តីពីការហាមឃាត់អាវុធមហាប្រល័យ
ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំប្រជាជន មានការរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពី «ការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម» ក្រោមអធិបតីភាពរបស់ លោកជំទាវ ឧត្តមសេនីយ៍ទោ សុខុន ស្រីល័ក្ខ នាយិកានាយកដ្ឋានហ្វឹកហ្វឺន និងបណ្តុះបណ្តាលជំនាញ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី និង លោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។







