
ឯកឧត្តម ម៉ាង ស៊ីណេត ចុះពិនិត្យស្ថានភាពប្រព័ន្ធបង្ហូរទឹកក្នុងក្រុងព្រះសីហនុ និងក្រុងកំពង់សោម ដើម្បីត្រៀមបង្ការគ្រោះទឹកជំនន់
ខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យដោយផ្ទាល់លើស្ថានភាពទឹក និងប្រព័ន្ធបង្ហូរទឹកនៅតាមគោលដៅអូរប្រឡាយសំខាន់ៗមួយចំនួន ស្ថិតក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ និងក្រុងកំពង់សោម។







