
ការការពារអត្តសញ្ញាណផលិតផល និងសេវាកម្ម ជួយកាត់បន្ថយការក្លែងបន្លំ និងលើកកម្ពស់កម្មសិទ្ធិបញ្ញា
ខេត្តព្រះសីហនុ៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាស្តីពី «កម្មសិទ្ធិបញ្ញា នីតិវិធី និងអត្ថប្រយោជន៍នៃការចុះបញ្ជីម៉ាក តាមប្រព័ន្ធជាតិ និងអន្តរជាតិ» ដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីការការពារសិទ្ធិកម្មសិទ្ធិបញ្ញា និងជំរុញការចុះបញ្ជីម៉ាកស្របតាមច្បាប់ ក្រោមអធិបតីភាព លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ សិក្ខាសាលានេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរខេត្ត មន្ទីរជំនាញ ម្ចាស់សហគ្រាស អាជីវករ និងគរុសិស្ស សរុបប្រមាណ ៨០នាក់។







