
រដូវកាលបៃតង (Green Season) ! ទៅលេងកោះរ៉ុងកុំភ្លេចផ្ដិតយករូបភាពបាតសមុទ្រដ៏ស្រស់ស្អាត
សម្រាប់ភ្ញៀវទេសចរណ៍ ដែលនិយមដំណើរកម្សាន្តបែបផ្សងព្រេង និងចង់ស្វែងយល់ពីពិភពក្រោមបាតសមុទ្រ ពេលនេះជាឱកាសដ៏ល្អបំផុត ទោះបីជាស្ថិតក្នុងរដូវកាលបៃតង (Green Season) ក៏ដោយ ក៏សកម្មភាពមុជទឹកទស្សនាបាតសមុទ្រនៅតែដំណើរការជាធម្មតាជារៀងរាល់ថ្ងៃ លើកលែងតែថ្ងៃណាដែលមានអាកាសធាតុមិនល្អខ្លាំងប៉ុណ្ណោះ នេះបើតាមការបញ្ជាក់ពីក្រុមការងារ Khmer Dive Group ។










