
ប្រជាពលរដ្ឋ នៅខេត្តកំពង់ចាម ទទួលបានការពិនិត្យភ្នែក និងផ្តល់វ៉ែនតាឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យឯកទេសភ្នែក នៃវិទ្យាស្ថានភ្នែកនេប៉ាល់
(កំពង់ចាម) ប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក សរុបចំនួន ប្រមាណ ១,៥០០នាក់ មកពីបណ្តាក្រុង-ស្រុកនានាក្នុងខេត្តកំពង់ចាម បានទទួលការពិនិត្យសុខភាពភ្នែក ថ្នាំបន្តក់ និងផ្តល់វ៉ែនតាឱ្យដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យឯកទេសភ្នែក នៃវិទ្យាស្ថានភ្នែកនេប៉ាល់ នេត្រា ជូទី លុម្ពីនី ក្រោមការដឹកនាំដោយ ឯកអគ្គរដ្ឋទូតនេប៉ាល់ សហការជាមួយ សភាពាណិជ្ជកម្ម ខេត្តកំពង់ចាម។











