
ខេត្តកំពង់ចាម ត្រៀមលក្ខណៈសម្រាប់ពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៧ ជាមួយការចូលរួមពីមហាជនរហូតដល់ ៧,០០០នាក់
(កំពង់ចាម) រដ្ឋបាលខេត្តកំពង់ចាម និងក្រសួងសាធារណការ ក្រោមការដឹកនាំផ្ទាល់ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លឹម សុីដេនីន រដ្ឋលេខាធិការ និងដឹកជញ្ជូន កំពុងញាប់ដៃញាប់ជើងរៀបចំតុបតែងលម្អ និងរៀបចំទីតាំងយ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមលក្ខណៈទទួលរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កំណាត់ផ្លូវជាតិលេខ៧ ដែលជាសមិទ្ធផលថ្មីស្រឡាងមួយបម្រើដល់ផលប្រយោជន៍សាធារណៈ។











