
អភិបាលរងខេត្តកំពង់ចាម រៀបចំសណ្តាប់ធ្នាប់ សម្រាប់ទទួលមហាជន ៧,០០០នាក់ ក្នុងពិធីសម្ពោធផ្លូវជាតិលេខ៧
(កំពង់ចាម) លោក ឡោ ចាន់លី លោកអភិបាលរងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីរៀបចំសណ្តាប់ធ្នាប់ និងធានាសុវត្ថិភាពខ្ពស់បំផុត សម្រាប់ត្រៀមលក្ខណៈទទួលមហាជនយ៉ាងកុះកររហូតដល់ ៧,០០០នាក់ ដែលនឹងមកចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កំណាត់ផ្លូវជាតិលេខ៧ នាថ្ងៃទី៧ ខែ៧ ខាងមុខនេះ។











