
នាយកដ្ឋានផែនការ នៃក្រសួងផែនការ សហការ ជាមួយ រដ្ឋបាលខេត្តកំពង់ចាម បើកវគ្គបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងផ្អែកលើលទ្ធផល(RBM) សម្រាប់ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល
នាយកដ្ឋានផែនការ នៃក្រសួងផែនការ សហការ ជាមួយរដ្ឋបាលខេត្តកំពង់ចាម បានបើកវគ្គបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងផ្អែកលើលទ្ធផល (RBM) សម្រាប់ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព លោក អ៊ុង យ៉ាន អគ្គនាយកស្តីទី នៃអគ្គនាយកផែនការ ក្រសួងផែនការ និងលោក ផេន សុផល អភិបាលរងខេត្តកំពង់ចាម ដែលរៀបចំឡើងនៅសាលប្រជុំមន្ទីរផែនការខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦នេះ។











