
រាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្ដីពីការកំណត់និងការពិពណ៌នាមុខតំណែង
យោងតាមគណនីផ្លូវការរបស់ក្រសួងមុខងារសាធារណ:កាលពីថ្ងៃទី៧ខែកក្កដា ឆ្នាំ២០២៦ បានផ្សព្វផ្សាយនូវអនុក្រឹត្យលេខ១៤២ អនក្រ.បក ចុះថ្ងៃទី២ ខែកក្កដាឆ្នាំ ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលចុះលេខាដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយបានដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំស្ដីពីការពិពណ៌នាមុខតំណែង ក្នុងគោលបំណងជាមូលដ្ឋានសម្រាប់ឱ្យក្រសួង ស្ថាប័ន ក្នុងការកំណត់និងការពិពណ៌នាមុខតំណែងមន្ត្រីឲ្យបានច្បាស់លាស់ទៅតាមរចនាសម្ព័ន្ធអង្គភាព និងគ្រឹះស្ថានក្រោមឱវាទក្រសួងស្ថាប័នថ្នាក់ជាតិ។











