
ឯកឧត្តម សៅ សារ៉ាត់ ចុះជួយជួសជុល និងដាក់ប្រព័ន្ធលូបង្ហូរទឹក ដើម្បីសម្រួល ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន
រសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០ខែកក្កដា ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន រួមជាមួយនឹងកម្លាំងរដ្ឋបាលស្រុកសាលាក្រៅ យុវជនសសយកឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ អាជ្ញាធរភូមិ និងបងប្អូនប្រជាពលរដ្ឋ បានជួសជុល និងដាក់ប្រព័ន្ធលូបង្ហូរទឹក ស្ថិតនៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីសម្រួលដល់ការរស់នៅ និងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ឱ្យកាន់តែមានភាពងាយស្រួល និងសុវត្ថិភាពជាងមុន។











