
ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម វ៉ា ពិសី ដឹកនាំកិច្ចប្រជុំដោះស្រាយករណីប្តឹងជំទាស់ទប់ស្កាត់ការចេញប្លង់ដីរបស់ពលរដ្ឋ ៣ឃុំ ក្នុងស្រុកចំការលើ
(កំពង់ចាម) ថ្នាក់ដឹកនាំខេត្តកំពង់ចាម រួមជាមួយតំណាងក្រសួងកសិកម្ម បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយជុំវិញករណីទំនាស់ដីធ្លី ដែលមានការប្តឹងជំទាស់ទប់ស្កាត់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនប្រជាពលរដ្ឋនៅក្នុងឃុំចំនួន៣ នៅស្រុកចំការលើ។











