
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូននិវត្តជនវិស័យព័ត៌មាន ដែលមានជំងឺប្រចាំកាយ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន (អ.ន.ក វិស័យព័ត៌មាន) បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូន លោក ភឿន ភឺន ដែលជានិវត្តជន (អតីតមន្ត្រីរាជការបម្រើការងារនៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ទទក) កំពុងមានជំងឺប្រចាំកាយ និងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងសង្កាត់គីឡូលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។











