
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា អញ្ជើញដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណារិទ្ធ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកុសុមៈ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំគណៈប្រតិភូសមាគមនារីក្រសួងព័ត៌មាន ចុះសាកសួរសុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ក្នុងរាជធានីភ្នំពេញ។











