
ឯកឧត្តម ទេព អស្នារិទ្ធ អញ្ជើញជាគណៈអធិបតីកិច្ចប្រជុំតម្រង់ទិសស្តីពី ការងារព័ត៌មាន និងសាធារណមតិ ជូនដល់មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន
នៅមន្ទីរព័ត៌មានខេត្តប៉ៃលិន នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ មានកិច្ចប្រជុំតម្រង់ទឹសស្តីពី ការងារព័ត៌មាន និងសាធារណមតិ សម្រាប់មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន ស្ថិតក្រោមអធិបតីភាពឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តប៉ៃលិន ។ ពិធីនេះក៍មានការអញ្ជើញចូលរួមពីគណៈប្រតិភូអមដំណើរ លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន ព្រមទាំងលោក-លោកស្រីអនុប្រធានមន្ទីរ ,ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តប៉ៃលិន ជាច្រើនរូប។











