
ឯកឧត្តម អ៊ី ឈាន៖ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ខេត្តប៉ៃលិន ជាមរតកប្រវត្តិសាស្ត្រសម្រាប់មនុស្សជាតិ
ខេត្តប៉ៃលិន៖ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ សាលប្រជុំក្រុមប្រឹក្សាខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំពិភាក្សាប្រមូលធាតុចូល ដើម្បីរៀបចំរូបភាព និងខ្លឹមសារសម្រាប់ឆ្លាក់លើជញ្ជាំងស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះខេត្តប៉ៃលិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ និងឥស្សរជនដែលជាប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ។











