
វេទិកា ពិភាក្សាជាមួយយុវជន គណៈបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ដែលជាខេត្តគោលដៅទី២៤
ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល វេទិកា «ពិភាក្សាជាមួយយុវជន» ខេត្តគោលដៅទី២៤ ត្រូវបានរៀបចំឡើងយ៉ាងផុសផុល ដោយមានការចូលរួមពីសមាជិកយុវជនប្រមាណ ១,២២១ នាក់ ។











