
អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម ផ្ដាំផ្ញើឲ្យយុវជនអ្នកប្រើប្រាស់បណ្ដាញសង្គម រួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ
(កំពង់ចាម)៖ អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម បានធ្វើផ្ដាំផ្ញើឲ្យយុវជន ជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការទទួល និងចែករំលែកព័ត៌មាន ដើម្បីរួមគ្នាកសាងបរិយាកាសឌីជីថលមួយដែលមានសុវត្ថិភាព និងទំនុកចិត្ត។











