
រដ្ឋបាលក្រុងកំពង់ចាម និងក្រុមហ៊ុន ស៊ីទ្រី ចុះហត្ថលេខាលើកិច្ចសន្យា បន្តបម្រើសេវាកម្មប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹង
(កំពង់ចាម) រដ្ឋបាលក្រុងកំពង់ចាម និងក្រុមហ៊ុន ស៊ីទ្រី (CINTRI) នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យាសារជាថ្មី ដើម្បី បន្តបម្រើសេវាកម្មប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹង នៅក្នុងភូមិសាស្ត្រក្រុងកំពង់ចាម សំដៅលើកកម្ពស់សោភ័ណភាព អនាម័យ និងបរិស្ថានក្នុងក្រុងឱ្យកាន់តែល្អប្រសើរ។











