
អ្នកប្រើប្រាស់មួយចំនួនរបស់ Claude AI រកឃើញថា ការសន្ទនារបស់ពួកគេអាចត្រូវបានស្វែងរកឃើញជាសាធារណៈតាម Google
ការសន្ទនារវាងអ្នកប្រើប្រាស់ និងបញ្ញាសិប្បនិម្មិត (AI) Claude របស់ក្រុមហ៊ុន Anthropic រាប់រយករណី ត្រូវបានរកឃើញថា អាចស្វែងរកឃើញជាសាធារណៈតាមម៉ាស៊ីនស្វែងរកដូចជា Google បន្ទាប់ពីអ្នកប្រើប្រាស់បានប្រើមុខងារ Share ដើម្បីចែករំលែកតំណ (Link) នៃការសន្ទនារបស់ខ្លួន។











