
បុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យសាសនាដ៏សំខាន់ ដែលពុទ្ធសាសនិកខ្មែរតែងតែប្រតិបត្តិនៅតាមវត្តអារាមជារៀងរាល់ឆ្នាំមិនដែលខកខាន
បាត់ដំបង៖ ប្រជាពលរដ្ឋខ្មែរជាអ្នកកាន់ព្រះពុទ្ធសាសនា តែងតែគោរពប្រតិបត្តិបុណ្យចូលព្រះវស្សា ជាបុណ្យដ៏មានសារៈសំខាន់មួយ នៅតាមទីអារាមនានា នៃព្រះរាជាណាចក្រកម្ពុជា ជារៀងរាល់ឆ្នាំ មិនដែលខកខានឡើយ ដោយបានយក នូវទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ យកទៅប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងការសិក្សារៀនសូត្រ នូវធម៌វិន័យឱ្យបានខ្ជាប់ខ្ជួន ដើម្បីទ្រទ្រង់វិស័យ ព្រះពុទ្ធឱ្យបានស្ថិតស្ថេរគង់វង្សយូអង្វែង។











