
គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ សហការជាមួយ រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំពិភាក្សាលើគម្រោងបណ្តុះបណ្តាល ស្តីពីការពង្រឹងចលនា «ភូមិ១ ផលិតផល១»
ខេត្តកំពង់ចាម៖ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន ព្រមទាំងពង្រីកសក្តានុពលផលិតផលក្នុងស្រុកឱ្យកាន់តែមានគុណភាព និងភាពប្រកួតប្រជែង គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំគម្រោងបណ្តុះបណ្តាលស្តីពី «ការពង្រឹងចលនា ភូមិ១ ផលិតផល១»។











