
ឯកឧត្តម នេត្រ ភក្ត្រា៖ AI ជាជំនួយ មិនមែនជាអ្នកទទួលខុសត្រូវលើព័ត៌មានទេ; អ្នកសារព័ត៌មានត្រូវផ្ទៀងផ្ទាត់ព័ត៌មាន និងប្រើ AI ប្រកបដោយការទទួលខុសត្រូវ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដល់អ្នកសារព័ត៌មានឱ្យប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ និងមិនត្រូវពឹងផ្អែកលើ AI ក្នុងការសរសេរអត្ថបទព័ត៌មានដោយគ្មានការផ្ទៀងផ្ទាត់ប្រភព និងខ្លឹមសារឡើយ ព្រោះទំនួលខុសត្រូវចំពោះភាពត្រឹមត្រូវ និងសុក្រឹត្យភាពនៃព័ត៌មានដែលបានផ្សព្វផ្សាយ គឺស្ថិតលើអ្នកសារព័ត៌មាន មិនមែនលើ AI នោះទេ។











