ក្រសួងការងារ អំពា​វនាវ យ៉ាងទទូច ដល់ប្រជា​ពលរដ្ឋ និងអតីតពលករខ្មែរ កុំឆ្លងដែនខុស ដោយ​ច្បាប់​ទៅធ្វើ​ការងា​រនៅ​ថៃ

ក្រសួងការងារ អំពា​វនាវ យ៉ាងទទូច ដល់ប្រជា​ពលរដ្ឋ និងអតីតពលករខ្មែរ កុំឆ្លងដែនខុស ដោយ​ច្បាប់​ទៅធ្វើ​ការងា​រនៅ​ថៃ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ បានអំពាវនាវ​យ៉ាងទទូចដ​ល់​ប្រជា​ពលរដ្ឋ និងអតីតពលករខ្មែរ កុំឆ្លងដែន ដោយប្រថុយប្រថាន និងខុសច្បាប់ទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ខណៈ​ដែលឱកាស​ការ​ងារនៅក្នុង​ស្រុ​កសល់ប្រមាណជាង ៩ម៉ឺនកន្លែងសម្រាប់បងប្អូនដែលជាអ្នកកំពុងស្វែងរកការងារ។

ព័ត៌មានពាក់ព័ន្ធ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៦
សកម្មភាពអាជ្ញាធរ
កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៦
(បន្ទាយមានជ័យ)៖ នៅថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៧:៣០នាទី លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង នាយសេនាធិការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីជំនាញ និងថ្នាក់ដឹកនាំនៃកងរាជអាវុធហត្ថខេត្ត សរុបចំនួន ២១នាក់ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយការងារ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Video Conference)។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
លោក ហឿន វីរៈ អភិបាលស្រុកព្រះនេត្រព្រះ ដឹកនាំក្រុមការងារចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងជំរុញការលើកកម្ពស់ការផ្តល់សេវាសាធារណៈនៅឃុំរហាល
សកម្មភាពអាជ្ញាធរ
លោក ហឿន វីរៈ អភិបាលស្រុកព្រះនេត្រព្រះ ដឹកនាំក្រុមការងារចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងជំរុញការលើកកម្ពស់ការផ្តល់សេវាសាធារណៈនៅឃុំរហាល
បន្ទាយមានជ័យ:នារសៀលថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោក ហឿន វីរៈ អភិបាលនៃគណៈអភិបាលស្រុកព្រះនេត្រព្រះ និងលោក អែម រិទ្ធី នាយករងរដ្ឋបាលស្រុក បានដឹកនាំក្រុមការងារចុះជួបពិភាក្សាការងារជាមួយលោកមេឃុំរហាល លោកមេភូមិចក និងលោកមេភូមិទេពកោសា ដើម្បីពិនិត្យវឌ្ឍនភាពការងារ ស្វែងយល់ពីស្ថានភាពជាក់ស្តែង និងជំរុញការអនុវត្តការងារនៅថ្នាក់មូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ បែបបទនិងបរិបទនៃការផ្តល់លិខិតអនុញ្ញាតសាងសង់ នៅស្រុក
សកម្មភាពអាជ្ញាធរ
រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ បែបបទនិងបរិបទនៃការផ្តល់លិខិតអនុញ្ញាតសាងសង់ នៅស្រុក
កិច្ចប្រជុំ រៀបចំឡេីងក្នុងគោលបំណងដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ ការពារទ្រព្យសម្បត្តិ និងសុខមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងសិរីសោភ័ណបានទទួលអំណោយពីក្រុមហ៊ុនទឹកពិសាS.L HI-TECH ហាយ-ធិច និងទឹកសុទ្ធសារូ តាមរយៈសមាជិកស.ស.យ.ក.ក្រុងសិរីសោភ័ណ។
សកម្មភាពអាជ្ញាធរ
សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងសិរីសោភ័ណបានទទួលអំណោយពីក្រុមហ៊ុនទឹកពិសាS.L HI-TECH ហាយ-ធិច និងទឹកសុទ្ធសារូ តាមរយៈសមាជិកស.ស.យ.ក.ក្រុងសិរីសោភ័ណ។
សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងសិរីសោភ័ណ ដឹកនាំដោយលោក សំបាន់ ដាណែល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងសិរីសោភ័ណ និងអនុប្រធាន រួមជាមួយសមាជិក សមាជិកា បានទទួលអំណោយពីក្រុមហ៊ុនទឹកពិសាS.L HI-TECH ហាយ-ធិច និងទឹកសុទ្ធសារូ តាមរយៈសមាជិកស.ស.យ.ក.ក្រុងសិរីសោភ័ណ ដើម្បីចូលរួមចំណែកក្នុងការងារសង្គម មនុស្សធម៌ និងសម្រាប់សមាជិកសមាជិកាជួយសម្របសម្រួលផ្ញើកង់-ម៉ូតូការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៦ ការប្រគល់នេះធ្វើនៅទីស្នាក់ការស.ស.យ.ក. ក្រុងសិរីសោភ័ណ ស្ថិតភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យការពាររសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ បាន​ចាត់​តំណាង​នាំ​យក​ថវិកា​របស់​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ប្រគល់​ជូន​ដល់​តំណាង​គ្រួសារ​សព​លោក​អនុសេនីយ៍ឯក​ ឡែម​ ពិ
សកម្មភាពអាជ្ញាធរ
លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ បាន​ចាត់​តំណាង​នាំ​យក​ថវិកា​របស់​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ប្រគល់​ជូន​ដល់​តំណាង​គ្រួសារ​សព​លោក​អនុសេនីយ៍ឯក​ ឡែម​ ពិ
អនុវត្ត​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នងការ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​នៅថ្ងៃទី​​៣០ ខែ​កក្កដា​ ​ឆ្នាំ​២០២៦​ បាន​ចាត់​តាំង​លោក​ឧត្ដមសេនីយ៍​ត្រី​ វង្ស​ វិត​ ស្នងការ​រង​ផែន​ការ​ងារ​ធនធាន​មនុស្ស​ ដឹកនាំ​កម្លាំង​នគរបាល​នៃ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
អបអរសាទរទិវាឆ្មបជាតិអន្តរជាតិឆ្នាំ 2026 ''ក្រោមប្រធានបទពិភពលោកត្រូវការឆ្មបបន្ថែម១លាននាក់"" ស្ត្រីមានផ្ទៃពោះនិងមានកូនតូចចំនួន 144 នាក់ស្ថិតនៅក្នុងមណ្ឌលភាសសឹកក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

លោកជំទាវជ័យណារីអ៊ំរាត្រីបានអានសារលិខិតសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជានិងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រីនិងកុមារដែលមានខ្លឹមសារបញ្ជាក់ថា ឆ្មបគឺជាស្នូលដ៏សំខាន់ក្នុងការធានាបាននូវសុវត្ថិភាពមាតានិងទារកព្រោះថាឆ្មបគឺជាអ្នកផ្ដល់នូវការថែទាំក្នុងពេលពពោះក្នុងការជួយសម្រាលដោយសុវត្ថិភាពនិងធានាដល់ការថែទាំជួយសង្គ្រោះអាយុជីវិតមនុស្សនិងផ្ដល់ក្តីសង្ឃឹមដល់គ្រួសារទាំងឡាយនិងជួយឱ្យកុមារម្នាក់ៗចាប់ផ្ដើមជីវិតប្រកបដោយសេចក្តីថ្លៃថ្នូរនិងការថែទាំយ៉ាងម៉ត់ចត់។សេចក្តីអំពាវនាវជាសកលដើម្បីស្វែងរកឆ្មបចំនួន 1 លាននាក់បន្ថែមទៀតសូមរំលឹកយើងទាំងអស់គ្នាថាការវិនិយោគលើឆ្មបគឺជាវិនិយោគលើស្ត្រីកុមារនិងគ្រួសារនិងអនាគតនៃសង្គមទាំងមូលចំណុចមួយនេះរឹតតែមានសារៈសំខាន់ពិសេសសម្រាប់ប្រទេសជាតិកម្ពុជាទាំងមូលដែលបានការទទួលថែទាំមាតាហ្នឹងទារកដោយឆ្មបជំនាញនៅតែជាកត្តាដ៏សំខាន់បំផុតក្នុងសហគមន៍ជនបទនិងតាមតំបន់ដាច់ស្រយាល។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត

ព័ត៌មានថ្មីៗ

រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ ផ្តោតលើការពង្រឹងសណ្តាប់ធ្នាប់ ស្តារអូរប្រឡាយ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ
សកម្មភាពថ្នាក់ដឹកនាំ

រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ ផ្តោតលើការពង្រឹងសណ្តាប់ធ្នាប់ ស្តារអូរប្រឡាយ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ

នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ នៅសាលប្រជុំសាលាខេត្ត (ដឺរីឆ ម្លប់ជ្រៃ) ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ឯម ភាព អភិបាលរងខេត្ត ដោយមានការចូលរួមពីសមាជិក-សមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងប្រធានមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត។

មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
រដ្ឋបាលស្រុកព្រៃនប់ រៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវារដ្ឋបាល និងនីតិវិធីចងក្រងបញ្ជីសេវា ជូនដល់រដ្ឋបាលឃុំទាំង១០
សកម្មភាពថ្នាក់ដឹកនាំ

រដ្ឋបាលស្រុកព្រៃនប់ រៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវារដ្ឋបាល និងនីតិវិធីចងក្រងបញ្ជីសេវា ជូនដល់រដ្ឋបាលឃុំទាំង១០

នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ និងលោក នាង ណេង សមាជិកក្រុមប្រឹក្សាស្រុកព្រៃនប់ តំណាងដ៏ខ្ពង់ខ្ពស់លោក សេក សាវុន ប្រធានក្រុមប្រឹក្សាស្រុកព្រៃនប់ បានអញ្ជើញជាអធិបតីក្នុង «សិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួង លេខ ៣៤៣ សហវ.ប្រក.អទច ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ស្តីពី ការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងនីតិវិធីនៃការចងក្រងបញ្ជីសេវាដែលមានក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលស្រុក»។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយមានការចូលរួមពីតំណាងរដ្ឋបាលឃុំទាំង១០ ស្ថិតក្នុងដែនសមត្ថកិច្ចស្រុកព្រៃនប់។

មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យឆេះផ្ទះចំនួន ១គ្រួសារ បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ
សកម្មភាពថ្នាក់ដឹកនាំ

ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យឆេះផ្ទះចំនួន ១គ្រួសារ បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ

នៅរសៀលថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋពីសំណាក់ ឯកឧត្តម ម៉ាង សុីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានចាត់អោយ លោក យ៉ូវ ខេមរា សមាជិកគណៈកម្មាធិការសាខា លោក គាំ សុខុម នាយកសាខា មន្រ្តីសាខា អនុសាខាក្រុងកំពង់សោម និងអ្នកស្ម័គ្រចិត្ត នាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ចំនួន ១គ្រួសារ ម្ចាស់ផ្ទះឈ្មោះ ដេង ប៊ុនណារ៉ាត ភេទស្រី ស្ថិតនៅ ភូមិអូរតាប៉ាង សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ។

មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
និយ័តករមូលបត្រកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការគាំពារអ្នកវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ» នៅខេត្តព្រះសីហនុ
សកម្មភាពថ្នាក់ដឹកនាំ

និយ័តករមូលបត្រកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការគាំពារអ្នកវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ» នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយក្រោមប្រធានបទ «ការគាំពារអ្នកវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ» នៅខេត្តព្រះសីហនុ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការវិនិយោគប្រកបដោយសុវត្ថិភាព និងទប់ស្កាត់ហានិភ័យផ្សេងៗក្នុងវិស័យមូលបត្រ។

មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត