ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន គោរពចូលរួមអបអរសាទរ ខួបចម្រើនជន្មាយុរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  គម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន គោរពចូលរួមអបអរសាទរ ខួបចម្រើនជន្មាយុរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន សូមគោរពសម្តែងនូវ សេចក្តីសោមនស្សរីករាយ និងសូមគោរពចូលរួមអបអរសាទរយ៉ាងជ្រាលជ្រៅបំផុត ក្នុងឱកាសដ៏ថ្លៃថ្លានៃខួប ចម្រើនជន្មាយុរបស់ សម្តេចអគ្គមហាសេនាបតីតេជោ គម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ ដែលនឹង ប្រព្រឹត្តទៅនាថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។

សម្តេចតេជោ ហ៊ុន សែន

ព័ត៌មានពាក់ព័ន្ធ

អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការផ្តល់សេវានៅរដ្ឋបាលក្រុង/ស្រុក ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលា និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការផ្តល់សេវានៅរដ្ឋបាលក្រុង/ស្រុក ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលា និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ
ប៉ៃលិន៖ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវារបស់ការិយាល័យច្រកចេញចូលតែមួយ និងអធិការនគរបាលក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ដើម្បីពង្រឹងការគ្រប់គ្រងការផ្តល់សេវា ស្របតាមលិខិតបទដ្ឋានគតិយុត្ត ដែលធ្វើឱ្យមានគុណភាពលើការផ្តល់សេវាកាន់តែល្អប្រសើរ និងទទួលបានការពេញចិត្តពីប្រជាពលរដ្ឋ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យយុវជនក្លាយជា «កោសិកាដ៏រឹងមាំ» ក្នុងការទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងយុទ្ធនាការជំហានទី២ នៅខេត្តកំពង់ឆ្នាំង
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យយុវជនក្លាយជា «កោសិកាដ៏រឹងមាំ» ក្នុងការទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងយុទ្ធនាការជំហានទី២ នៅខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវ និងជំរុញឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រកាន់ស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការទទួល និងចែករំលែកព័ត៌មាន ដើម្បីប្រែប្រួលខ្លួនទៅជា «កោសិកាដ៏រឹងមាំ» ក្នុងការប្រឆាំង និងលុបបំបាត់ព័ត៌មានក្លែងក្លាយពីសង្គម។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
លោកជំទាវបណ្ឌិត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ក្នុងទឹកដីខេត្តកណ្តាល
សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ក្នុងទឹកដីខេត្តកណ្តាល
(កណ្តាល) លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ក្នុងទឹកដីខេត្តកណ្តាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត។ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារ និងចងចាំនូវសា្មរតីស្នេហាជាតិដ៏ស្មោះស្ម័គ្រ ព្រមទាំងវីរភាពដ៏អង់អាចក្លាហាននេះ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ព័ត៌មាន ទទក ប៉ៃលិន (Video) : លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញពិនិត្យវឌ្ឍនភាពនៃការស្ថាបនា «សួនប៉ៃលិនមរតកតេជោ»
សកម្មភាពថ្នាក់ដឹកនាំ
ព័ត៌មាន ទទក ប៉ៃលិន (Video) : លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញពិនិត្យវឌ្ឍនភាពនៃការស្ថាបនា «សួនប៉ៃលិនមរតកតេជោ»
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងមន្ត្រីជំនាញ និងក្រុមការងារបច្ចេកទេស បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃការស្ថាបនា «សួនប៉ៃលិនមរតកតេជោ» ដែលមានទីតាំងស្ថិតនៅអមសងខាងដងស្ទឹងប៉ៃលិន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
អភិបាលខេត្តប៉ៃលិន ពិនិត្យមើលវឌ្ឍនភាព ការស្ថាបនា «សួនប៉ៃលិនមរតកតេជោ»
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តប៉ៃលិន ពិនិត្យមើលវឌ្ឍនភាព ការស្ថាបនា «សួនប៉ៃលិនមរតកតេជោ»
ប៉ៃលិន៖ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ និងក្រុមការងារ បានអញ្ជើញពិនិត្យមើលវឌ្ឍនភាពការស្ថាបនា «សួនប៉ៃលិនមរតកតេជោ» នៅអមសងខាងដងស្ទឹងប៉ៃលិន ដើម្បីបម្រើដល់ផលប្រយោជន៍សាធារណៈក្នុងខេត្ត ជាពិសេសទាក់ទាញភ្ញៀវទេសចរទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកំសាន្ត ដែលជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ខេត្តប៉ៃលិនប្រលែងកូនត្រីចម្រុះ និងមេពូជចំនួនជិត ៣០០០០ក្បាល ដើម្បីអបអរទិវាមច្ឆាជាតិ ១ កក្កដា ២០២៦
សកម្មភាពថ្នាក់ដឹកនាំ
ខេត្តប៉ៃលិនប្រលែងកូនត្រីចម្រុះ និងមេពូជចំនួនជិត ៣០០០០ក្បាល ដើម្បីអបអរទិវាមច្ឆាជាតិ ១ កក្កដា ២០២៦
ប៉ៃលិន៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ខេត្តប៉ៃលិន បានប្រារព្ធពិធីអបអរសាទរទិវាមច្ឆាជាតិ ១ កក្កដា ២០២៦ ព្រមទាំងបានលែងកូន ត្រីចម្រុះ និងមេពូជចំនួនជិត ៣០០០០ក្បាល នៅតំបន់ការពារ និងអភិរក្សជលផល ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ស្ថិតក្រោមអធិបតីភាពលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ ផ្តោតលើការពង្រឹងសណ្តាប់ធ្នាប់ ស្តារអូរប្រឡាយ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ
សកម្មភាពថ្នាក់ដឹកនាំ

រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ ផ្តោតលើការពង្រឹងសណ្តាប់ធ្នាប់ ស្តារអូរប្រឡាយ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ

នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ នៅសាលប្រជុំសាលាខេត្ត (ដឺរីឆ ម្លប់ជ្រៃ) ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ឯម ភាព អភិបាលរងខេត្ត ដោយមានការចូលរួមពីសមាជិក-សមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងប្រធានមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត។

មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
រដ្ឋបាលស្រុកព្រៃនប់ រៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវារដ្ឋបាល និងនីតិវិធីចងក្រងបញ្ជីសេវា ជូនដល់រដ្ឋបាលឃុំទាំង១០
សកម្មភាពថ្នាក់ដឹកនាំ

រដ្ឋបាលស្រុកព្រៃនប់ រៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវារដ្ឋបាល និងនីតិវិធីចងក្រងបញ្ជីសេវា ជូនដល់រដ្ឋបាលឃុំទាំង១០

នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ និងលោក នាង ណេង សមាជិកក្រុមប្រឹក្សាស្រុកព្រៃនប់ តំណាងដ៏ខ្ពង់ខ្ពស់លោក សេក សាវុន ប្រធានក្រុមប្រឹក្សាស្រុកព្រៃនប់ បានអញ្ជើញជាអធិបតីក្នុង «សិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួង លេខ ៣៤៣ សហវ.ប្រក.អទច ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ស្តីពី ការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងនីតិវិធីនៃការចងក្រងបញ្ជីសេវាដែលមានក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលស្រុក»។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយមានការចូលរួមពីតំណាងរដ្ឋបាលឃុំទាំង១០ ស្ថិតក្នុងដែនសមត្ថកិច្ចស្រុកព្រៃនប់។

មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យឆេះផ្ទះចំនួន ១គ្រួសារ បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ
សកម្មភាពថ្នាក់ដឹកនាំ

ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យឆេះផ្ទះចំនួន ១គ្រួសារ បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ

នៅរសៀលថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋពីសំណាក់ ឯកឧត្តម ម៉ាង សុីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានចាត់អោយ លោក យ៉ូវ ខេមរា សមាជិកគណៈកម្មាធិការសាខា លោក គាំ សុខុម នាយកសាខា មន្រ្តីសាខា អនុសាខាក្រុងកំពង់សោម និងអ្នកស្ម័គ្រចិត្ត នាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ចំនួន ១គ្រួសារ ម្ចាស់ផ្ទះឈ្មោះ ដេង ប៊ុនណារ៉ាត ភេទស្រី ស្ថិតនៅ ភូមិអូរតាប៉ាង សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ។

មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
និយ័តករមូលបត្រកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការគាំពារអ្នកវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ» នៅខេត្តព្រះសីហនុ
សកម្មភាពថ្នាក់ដឹកនាំ

និយ័តករមូលបត្រកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការគាំពារអ្នកវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ» នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយក្រោមប្រធានបទ «ការគាំពារអ្នកវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ» នៅខេត្តព្រះសីហនុ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការវិនិយោគប្រកបដោយសុវត្ថិភាព និងទប់ស្កាត់ហានិភ័យផ្សេងៗក្នុងវិស័យមូលបត្រ។

មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត