
សម្តេចធិបតីនាយករដ្ឋមន្ត្រី ណែនាំក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ក្នុងការគ្រប់គ្រងគុណភាពឱសថ និងគ្រឿងសម្អាង ដើម្បីបង្ការគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់
សម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានណែនាំឱ្យគ្រប់បណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតក្នុងការគ្រប់គ្រងគុណភាពឱសថ និងគ្រឿងសម្អាង មានឡេលាបស្បែកជាដើម ដើម្បីជាការបង្ការការគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។ ការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ធ្វើឡើងក្នងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរ ពេទ្យ ហ្លួងម៉ែ ដែលជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឹមហារីក មានទីតាំងក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។








