
ពិធីសម្ពោធជាផ្លូវការនៃការដឹកជញ្ជូនអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីនតាមផ្លូវទឹក ក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងកសិកម្ម
ពិធីសម្ពោធជាផ្លូវការនៃការដឹកជញ្ជូនអង្ករតាមផ្លូវទឹក (នាវា) ទៅកាន់ប្រទេសហ្វីលីពីន ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅខេត្តព្រះសីហនុ។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ គឺជាការប្រកាសដាក់ឱ្យដឹកជញ្ជូនជាផ្លូវការនូវបរិមាណអង្ករចំនួន ១០ ០០០ តោន រវាងក្រុមហ៊ុន ស៊ីធី រាយស៍ អ៉ីមផត អិចផត ខូអិលធីឌី (CITY RICE IMPORT EXPORT CO.,LTD.) និងក្រុមហ៊ុន DILAI TRADING CO., PTE. LTD.។








