
កម្ពុជា និងចិន ជួបពិភាក្សាគ្នា លើការផ្លាស់ប្ដូរយោបល់ ទាក់ទិននឹងគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្ម
នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួងនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមជាសហប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ ជាមួយនឹងភាគីមិត្តចិនដឹកនាំដោយ ឯកឧត្តម យាន តុង អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន។








