
ឯកឧត្តម ឡៅ ទិព្វសីហា អញ្ជើញដឹកនាំពិធីប្រគល់-ទទួលកុំព្យូទ័រជំនួយពីមូលនិធិសប្បុរសធម៌ ឆឺជី-កម្ពជា ជូនដល់សាលារៀនចំនួន ៣ ក្នុងក្រុងកំពង់សោម
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់សោម និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្រុមការងារ រួមទាំងតំណាងប្រធានអង្គការមូលនិធិសប្បុរសធម៌ ឆឺជី-កម្ពជា (Tzu Chi Charity Foundation) ក្នុងពិធីប្រគល់-ទទួលអំណោយកុំព្យូទ័រជូនដល់សាលារៀនចំនួន ៣ ក្នុងមូលដ្ឋានក្រុងកំពង់សោម។








