
ឯកឧត្តម ឡៅ ទិព្វសីហា ចុះពិនិត្យគម្រោងស្ថាបនាផ្លូវបេតុង១ខ្សែ ប្រវែង ៣០៥ម៉ែត្រ ក្រោមអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម សាយ សំអាល់ នៅក្រុងកំពង់សោម
ឯកឧត្តម ឡៅ ទិព្វសីហា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់សោម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារ និងរដ្ឋបាលសង្កាត់អូរជ្រៅ ចុះពិនិត្យផ្ទាល់លើគម្រោងស្ថាបនាផ្លូវបេតុងចំនួន១ខ្សែ។








