
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ២៧គ្រួសារ
ដោយទទួលបានការចាត់តាំង និងយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ លោក ប៉ែន ច័ន្ទរិទ្ធា មន្ត្រីសាខា បានដឹកនាំក្រុមការងារ រួមមានមន្ត្រីអនុសាខា និងអ្នកស្ម័គ្រចិត្ត ចុះពាំនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ដៃប្រជាពលរដ្ឋងាយរងគ្រោះ និងជនចាស់ជរាគ្មានទីពឹង សរុបចំនួន ២៧គ្រួសារ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។








