
ស្រុកព្រៃនប់៖ លោកជំទាវ ហៀក ហ៊ីមុល្លី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ៩ខែ ឆ្នាំ២០២៦ និងកំណត់ទិសដៅបន្តដើម្បីឆ្លើយតបតម្រូវការមូលដ្ឋាន
ក្រោយពីបានចុះត្រួតពិនិត្យ និងស្តាប់របាយការណ៍លទ្ធផលការងាររយៈពេល ៩ខែ (មករា-កញ្ញា) នៅតាមឃុំទាំង១០ នៃស្រុកព្រៃនប់រួចមក លោកជំទាវ ហៀក ហ៊ីមុល្លី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារទី២ នៃក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ៩ខែ ឆ្នាំ២០២៦ នៅសាលាស្រុកព្រៃនប់។








