
រដ្ឋបាលខេត្តព្រះសីហនុ ទទួលបដិសណ្ឋារកិច្ចប្រតិភូនាវាកងទ័ពជើងទឹកកាណាដា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរបទពិសោធលើការសង្គ្រោះបន្ទាន់តាមផ្លូវទឹក
រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូនាវាកងទ័ពជើងទឹកកាណាដា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំធំសាលាខេត្តព្រះសីហនុ ។ ជំនួបនេះដឹកនាំដោយ លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក Christian Desroches ឯកអគ្គរាជទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីមន្ត្រីជំនាញ និងប្រតិភូអមដំណើរជាច្រើនរូប។








